អំពីយើង
អារម្ភកថា
ឪពុកម្តាយតែងតែផ្តល់ក្តីស្រឡាញ់ចំពោះកូននិងទួលខុសត្រូវចំពោះអនាគតកូន។ឪពុកម្តាយតែងតែចំណាយប្រាក់កាសជាច្រើនសំរាប់ការសិស្សាកូនៗ
ក្នុងសង្គមមួយដែលទំនើបមនុស្សម្នាក់ៗដូចមានវេទមន្តអចឹង ដំណើរផ្លូវដែលសែនឆ្ងាយត្រូវចំណាយពេលមួយខែរបានដល់
អីឡូវចំណាយពេលមិនដល់៣ម៉ោងអាចទៅដល់ហើយ។ម្នាក់ៗមានត្រចៀកទិព្ធភ្នែកទិព្ធមាត់ទិព្ធអាចទាញ
របស់ មិត្តភាព និងគ្រួសារដែលនៅឆ្ងាយសែនឆ្ងាយមកជិតត្រឹមចុងច្រមុះតែបែរ ភ្លេចខ្លួនថាមានគ្រួសារដែលនៅមិនដល់ពីរម៉ែត្រពីខ្លួន
មួយថ្ងៃជួបគ្នាមិនដល់បីម៉ោងផង របស់កាន់តែទំនើបជីវិតកាន់តែរវល់ពេលវេលាសំរាប់កូនៗកាន់តែតិច។
អ្នកខ្លះ(ដូចខ្ញុំជាដើមពេលនៅធ្វើការ) រស់នៅសឹងតែមិនបានមើលមុខកូនរាល់ថ្ងៃផង
ព្រលឹមចេញព្រលប់ចូល មួយសប្តាយ៍អ្នកខ្លះបានសំរាកពីរថ្ងៃ ចំណែកអ្នកខ្លះទៀតបានសំរាកមួយថ្ងៃពេលបង្រៀនកូនក៏កាន់តែតិច។
ទោះចង់មិនចង់ក៏ត្រូវរកតាមសង្គមមួយនេះដែល
ដើម្បីសំរួលដល់ការលំបាករបស់ឪពុកម្តាយខ្ញុំបានបង្កើតគេហទំព័រនេះឡើងសំរាប់កុមារក្នុងការអភិវឌ្ឍចំណេះដឹង
ដូចជា និយាយ ស្តាប់ អាន សរសេរ ឥរិយាបថ ការគណនា បរិស្ថាន
ថែរក្សាសុខភាពនិងសុវត្ថិភាពផ្ទាល់ខ្លួន។ ការអប់រំសិស្សាជាចំណែកមួយដែលអាចអោយទៅសង្គមជាតិ
ពេញសន្តិភាព សេរីភាព ការគោរព និងយោគយល់។
សុភាសិតរបស់អាមេរិចមួយ If you are not part of solution then you are the problem ជាសុភាសិតដែលខ្ញុំពេលចិត្ត
សង្គមដែលមានបញ្ហាហើយម្នាក់ចេះតែបន្ទោសពិតជាមិនអាចជួយអ្វីបានទេ ប៉ុន្តែផ្ទុយទៅវិញម្នាក់ងាកមកជួយតាមជំនាញរៀងខ្លួនខ្ញុំជឿថាសង្គមនេះនិងប្រសើរ។
សង្ឈឹមចំណេះវិជ្ជានិងបទពិសោធន៍ដែលខ្ញុំមានបន្តិចបន្តួចនេះនិងជួយកុមារខ្មែរទាំងក្នុងនឹងក្រៅប្រទេសចេះអាននិងចេះសរសេរអក្សរខ្មែរ។
ហើយក៏សូមទោសបើសរសេរខុសឆ្គងដោយប្រការណាមួយ រីករាយទទួលការកែលំអរពីមិត្តទាំងអស់។
សូមអោយកុមារខ្មែរទទួលបានជោគជ័យនិងអនាគតដ៏ប្រសើរ និង
ជាសសរទ្រទ្រង់ជាតិអោយរីកចំរើនគ្រប់វិស័យ។
ភ្នំពេញ ថ្ងៃ ៤កើត ខែជេស្ធ ឆ្នាំច សំរឹទ្ធិស័ក
ពស ២៥៦២
ត្រូវថ្ងែសៅរ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៨
ម្ចាស់គេហទំព័រសាលាបថម
អំពីយើង
Reviewed by Autism Khmer
on
June 16, 2018
Rating:
No comments: