Movie Trailer Videos

ព្រឹត្តិការណ៍នៃរឿង


ព្រឹត្តិការណ៍នៃរឿង
ក្នុងរឿងមួយ តែងមានហេតុការណ៍ផ្សេងៗកើតឡើង។ សកម្មភាពឬអ្វីដែលតួអង្គធ្វើនិងជួបប្រទះឬអ្វីៗដែលកើតឡើងចំពោះតួអង្គគឺជា “​ ព្រឹត្តិការណ៍នៃរឿង ”។ ចូរអានរឿងខាងក្រោម។តើរឿងនេះមានព្រឹត្តិការណ៍អ្វីខ្លះ?
រឿង រៃនិងស្រមោច

            រដូវប្រាំង រៃហើរច្រៀងលេខគ្មានគិតខ្វល់ខ្វាយរកស្រូវអង្ករទុកឡើយ។ ឯស្រមោចជាសត្វឧស្សាហ៍ ខំនាំគ្នារកស្បៀងទុក។ រដូវភ្លៀងធ្លាក់មកដល់ រៃអត់អាហារក៏ហើរទៅខ្ចីស្បៀងស្រមោច។ ស្រមោចសួររៃ ៖ “​ អើរៃ! កាលពីរដូវប្រាំង តើអ្នករវល់ធ្វើអ្វីបានជាមិនខំរកស្បៀងទុក​ ?”។ រៃឆ្លើយ ៖​ “ ខ្ញុំរវល់ហើរស្រែកច្រៀងលេងយ៉ាងសប្បាយ”។​ ស្រមោចតប ៖ “ រៃអើយ! បើពីដើមអ្នកធ្លាប់ច្រៀងលេង ឥឡូវច្រៀងទៀតទៅ ព្រោះការច្រៀងនាំឱ្យអ្នកឆ្កែត”។ រៃនៅតែទទូចអង្វរស្រមោច​ ៖ ” ឱ​មិត្តអើយ ! ខ្ញុំអត់បាយស្ទើរដាច់ពោះស្លាប់ទៅហើយ អាណិតចែកស្បៀងឱ្យខ្ញុំខ្ចីបន្តិចមក”។​​ ស្រមោចឆ្លើយ ៖ “ស្បៀងយើងមានខ្លះដែរ តែទុកល្មមកូនចៅយើង ពុំមានស្បៀងច្រើនចែករំលែកឱ្យអ្នកទេ”។ រៃអស់សង្ឈឹម ក៏ហើរទៅវិញទាំងទុក្ខសោក។
រឿងនេះ មានព្រឹត្តិការណ៍ពីរគឺ ៖
១. នៅរដូវប្រាំងរៃហើរច្រៀងលេងឥតខ្វល់ខ្វាយ រឺឯស្រមោចខំរកស្បៀងទុក។
២. រដូវភ្លៀងធ្លាក់រៃអត់ស្បៀង ក៏ទៅខ្ចីស្បៀងពីស្រមោច តែស្រមោចមិនឱ្យ។

ព្រឹត្តិការណ៍នៃរឿង គឺ​ជាហេតុការណ៍ដែលកើតឡើងនៅក្នុងរឿងនិទានផ្សេងៗ ។

ព្រឹត្តិការណ៍នៃរឿង ព្រឹត្តិការណ៍នៃរឿង Reviewed by Autism Khmer on June 26, 2018 Rating: 5

No comments:

Traveling Videos

Powered by Blogger.